[English Below] សូមអរគុណសន្តិភាព៖ កម្ពុជា និងកាហ្សាក់ស្ថានចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ

 

រមនីយដ្ឋាន Shymbulak ទីក្រុង Almaty៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធជាមួយឯកឧត្តម Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ នេះ តាមរយៈការចុះអនុស្សារណៈស្តីពីការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ហើយអ្វីដែលប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។ ឯកឧត្តមអនុរដ្ឋមន្រី្ត បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៏ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើនមុខត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក។

 

Thank you for peace: Cambodia, Kazakhstan prioritize tourism, vow to strengthen cooperation in the new year

 

Shymbulak Resort, Almaty:

During his official visit to the Republic of Kazakhstan, His Excellency Minister HUOT Hak had lunch and working discussions with H.E. Mr. Yerkinbayev Yerzhan, Deputy Minister of Tourism and Sports of Kazakhstan, focusing on strengthening cooperation in the tourism sector throughout 2025. The two sides intend to sign a memorandum of understanding on tourism in the future, recognizing Cambodia’s peaceful, politically stable and safe environment, which has made it an increasingly attractive destination for Kazakh tourists in recent years.

 

The meeting also highlighted the success of the filming of a Kazakh tourism film in Cambodia by DAUBAY Productions. The two countries share many common values, such as warm hospitality, the friendliness of the people towards tourists and foreign investors, rich traditional cuisine and flavors, and a deeply rooted diverse cultural heritage. In addition, Cambodia and Kazakhstan have maintained diplomatic relations for over 30 years.

 

Notably, the people and government of Kazakhstan still remember the 1982 visit of Samdech Akka Moha Sena Padei Techo Hun Sen.

 

In a gesture of hospitality, His Excellency the Deputy Minister personally traveled from the capital Astana to Almaty in the early morning to welcome the Cambodian delegation. He took the time to prepare several traditional dishes himself to welcome the minister, reflecting Kazakhstan’s long-standing tradition of warm hospitality.

 

#Cambodia

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍

#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

#ministryoftourissmcambodia

#huothak

Leave a Reply

Your email address will not be published. Required fields are marked *