ខេត្តតាកែវ : នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត អញ្ជើញចូលរួមជាកិត្តិយស បិទពិធីបុណ្យទន្លេលើកទី៩ នៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងមានការចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋានក្រុង ស្រុក មន្ត្រីរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា : ខេត្តពោធិ៍សាត់នឹងទទួលធ្វើជាម្ចាស់ផ្ទះ ពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦។