រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងដើម្បីរៀបចំបុណ្យទន្លេ លើកទី៩ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ និងប្រធាន អនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥, រដ្ឋបាលខេត្តតាកែវ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថានឯកអគ្គរាជទូត ស្ថានអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជា, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន ដៃគូសហការ និងវិស័យឯកជនទាំងអស់ដែលជាមហាគ្រួសារទេសចរណ៍ ចំពោះការផ្តល់កិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ចូលរួមសម្រេចបាននូវការរៀបចំព្រឹត្តិកាណ៍ទេសចរណ៍ដ៏អធិកអធមនេះប្រកបដោយជោគជ័យ ទាក់ទាញបាននូវភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកម្សាន្តនៅខេត្តតាកែវ។

Leave a Reply

Your email address will not be published. Required fields are marked *