នេះ គឺក្រុមការងារបាន សិក្សាត្រៀមរៀបចំ ការប្រណាំងរទះគោសាឡី មុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែង ប្រជាប្រិយ និង ទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយ ភាពថ្មីៗ សម្រាប់ផ្ដល់ជូនការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមអភិបាល នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការរៀបចំ តាកែវសង្រ្កាន្ត ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តតាកែវ ៕