ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំ”បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥”។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១០ លោកប្រធានមន្ទីរជុំវិញខេត្ត លោកអធិការនគរបាលក្រុង-ស្រុកទាំង១០ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *