Skip to content
- (D8) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការយល់ដឹងពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាភាពចាំបាច់បំផុត។ ការអប់រំពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់បណ្តាលមកពីព័ត៌មានក្លែងក្លាយ វិធានការការពារខ្លួន ជាបេសកកម្មដ៏សំខាន់ និងមិនដើរថយក្រោយជាដាច់ខាតរបស់ក្រសួងព័ត៌មាន។ វិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ។ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ សូមបងប្អូនប្រកាន់វិធីសាស្ត្ររួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៧. រាយការណ៍ ឬចូលទៅ report ថាជា false information លើថ្នាលបណ្តាញសង្គមដែលលោកអ្នកកំពុងប្រើប្រាស់។ សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!