ស្រុកគិរីវង់ : នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះមង្គលកេសរ ព្រះអនុគណស្រុកគិរីវង់ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រៃវែង ឃុំកំពែង ក្រោមអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និង ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។ ដោយមានការនិមន្តនិងអញ្ជើញចូលរួម ព្រះមេគណខេត្ត លោកអភិបាលរងខេត្ត…
Author: slp
គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
ភ្នំពេញ : នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាក់ដែរថា សម្រាប់កម្មវិធី តាកែវសង្រ្កាន្ត ឆ្នាំ២០២៥
នេះ គឺក្រុមការងារបាន សិក្សាត្រៀមរៀបចំ ការប្រណាំងរទះគោសាឡី មុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែង ប្រជាប្រិយ និង ទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយ ភាពថ្មីៗ សម្រាប់ផ្ដល់ជូនការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមអភិបាល នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការរៀបចំ តាកែវសង្រ្កាន្ត ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ…
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងដើម្បីរៀបចំបុណ្យទន្លេ លើកទី៩ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ និងប្រធាន អនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥, រដ្ឋបាលខេត្តតាកែវ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថានឯកអគ្គរាជទូត ស្ថានអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជា,…
ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”
ខេត្តតាកែវ : នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត អញ្ជើញចូលរួមជាកិត្តិយស បិទពិធីបុណ្យទន្លេលើកទី៩ នៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត…
ទោះនៅទីណាទោះទៅដល់ណាសមត្ថកិច្ចបន្តស្វែងរកទីតាំងនិងចាត់វិធានការបង្រ្កាបដើម្បីភូមិឃុំ សង្កាត់មានសុខសុវត្ថិភាព
ទោះនៅទីណាទោះទៅដល់ណាសមត្ថកិច្ចបន្តស្វែងរកទីតាំងនិងចាត់វិធានការបង្រ្កាបដើម្បីភូមិឃុំ សង្កាត់មានសុខសុវត្ថិភាព៖ ——— កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៥និង៣០នាទីទទួលបានព័ត៌មានយ៉ាងជាក់ ច្បាស់ពីករណីល្បែងស៊ីសងជល់មាន់ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនៃ អធិការដ្ឋាននគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត ចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តដាច់ស្រយ៉ាលមួយនៃដីចំការកៅស៊ូ ដែលម្ចាស់ ទុកចោល ក្នុងភូមិអូរច្រាបឃុំសំឡូតស្រុកសំឡូត។ ក្នុងដំណើរទៅបង្រ្កាបទំរាំទៅដល់ចំណុចនេះ អ្នកប្រព្រឹត្តិបានឮសម្លេងម៉ូតូរបស់សមត្ថកិច្ច ក៏នាំគ្នារត់ ចូលព្រៃដោយបន្សល់ទុកម៉ូតូចាស់ៗចំនួន ០៤គ្រឿង សង្វៀនជល់មាន់ និងវត្ថុតាងមួយចំនួននៅទីនោះ។…
ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះ (ត្រូវជាប្រពន្ធ) ទៅលើបេតុង បណ្ដាលឱ្យរបួសធ្ងន់រហូតដល់ស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង
============ ឧត្ដរមានជ័យ ៖នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២០៖២០នាទី មានកើតករណី ហិង្សាដោយចេតនាបណ្ដាលឱ្យមរណភាព ជនរងគ្រោះ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីស្ទាក់វាយកំហែងយកម៉ូតូ(ប្លន់)តាមដងផ្លូវ ពីជនរងគ្រោះនៅស្រុកបសេដ្ឋ “””””””””””””””””””””””””””””””””””””””””””””””””””””””
“””””””””””””””””””””” កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលបានបេីកប្រតិបត្តិការស្រាវជ្រាវរយៈពេល ៧២ ម៉ោង ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤ នាក់(មុខសញ្ញាសកម្ម) ករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ បន្ទាប់ពីក្រុមចោរបានធ្វេីសកម្មភាពលេីឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ កាលពីថ្ងៃទី១៥.០៣.២០២៥ វេលាម៉ោង ២៣:៥០នាទីយប់ សកម្មភាពធាក់យកម៉ូតូនៅចំណុចផ្លូវកៅស៊ូ…
នគរបាលខេត្តបាត់ដំបង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១៣នាក់ អនុវត្តតាមច្បាប់
នគរបាលខេត្តបាត់ដំបង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១៣នាក់ អនុវត្តតាមច្បាប់ ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង០៩នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យកំរិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១ករណី…